ហេតុអ្វីបានជាគេសង់រូបសំណាក់ លោកតាខ្មៅ បែរមុខឯកទិស? តើលោកតាខ្មៅជានណា?
តាំងពីអាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធ បានសាងសង់រូបសំណាក់លោកតាខ្មៅនៅរង្វង់មូលកណ្តាលក្រុងតាខ្មៅ ត្រង់ចំណុចផ្លូវបែកជា៤ រហូតមកដល់បច្ចុប្បន្នស្ទើរជារៀងរាល់ថ្ងៃ ពិសេសថ្ងៃសីល គេតែងឃើញមនុស្សម្នាបានទៅអុជធូបសំពះគោរពបូជាបន់ស្រន់ និងសុំទឹកមន្តពីលោកតាខ្មៅ សូម្បីតែនៅថ្ងៃសែនក្បាលទឹកឆ្នាំនេះ ក៏គេនៅបានឃើញមនុស្សម្នាជាច្រើនទាំងចាស់ក្មេង ប្រុសស្រី មកបន់ស្រន់សុំឬទ្ធិបារមីពីលោកតាខ្មៅផងដែរ ។ ចំណែកសំណង់រូបសំណាក់លោកតាខ្មៅ លោកអ្នកបានឃើញហើយ ហេតុអ្វីបានជាគេសង់រូបបែរមុខទៅតែម្ខាង (បែរមុខឯកទិស) ។ ការសង់រូបបែបនេះបានធ្វើឲ្យប្រជាពលរដ្ឋក្រុងតាខ្មៅព្រមទាំងអ្នកដំណើរ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ តែងតែមានចម្ងល់ជាខ្លាំង ។ ការសង់បែបនេះ គឺហាក់ដូចជាបានបង្ហាញថា លោកតាខ្មៅ មិនចូលចិត្ត និងមិនទទួលភ្ញៀវដែលបានធ្វើដំណើរតាមផ្លូវជាតិលេខ២ ផ្លូវជាតិលេខ២១B មកពីភូមិស្រុកផ្សេងៗចូលមកដល់ទីក្រុងតាខ្មៅឡើយ ។
ទាក់ទិននឹងការសង់រូបសំណាក់លោកតាខ្មៅបែរមុខឯកទិស យើងមិនអាចសុំសង្ឃដិការពន្យល់ពីសម្តេចព្រះឧត្តមបញ្ញា ដូង ផង់ ព្រះចៅអធិការវត្តព្រែកប្រាំង ស្ថិតក្នុងស្រុកពញាឮ ដែលព្រះអង្គជាអ្នកផ្តួចផ្តើសាងសង់រូបសំណាក់លោកតាខ្មៅនេះបានទេ ប៉ុន្តែលោក សុខ អឿន ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកណ្តាលបានប្រាប់ឲ្យដឹងថា ការសាងសង់រូបសំណាក់លោកតាខ្មៅនេះ គឺសម្តេចព្រះត្តម បញ្ញា ដូង ផង់ ព្រះចៅអធិការវត្តព្រែកប្រាំង ព្រះអង្គជាអ្នកផ្តួចផ្តើមកសាង ដោយមានការអនុញ្ញាតិពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។លោកបានប្រមើលឃើញថា រូបសំណក់លោកតាខ្មៅ គឺត្រូវសាងសង់បែរមុខទៅទិសខាងជើង បែរមុខទៅភ្នំពេញ ដើម្បីគោរពទួលព្រះអង្គដងកើរនៅក្នុងរាជធានីភ្នំពេញ ទល់មុខវាំងចំណុចទន្លេបួនមុខ ។ ពីព្រោះលោកតាខ្មៅ មានបុណ្យសក្តិតូចជាងព្រះអង្គដងកើរ ។ លោកតាខ្មៅមានសិទ្ធិត្រឹមតែជាសេនាការពារ ជាមេទ័ពសម្រាប់ការពារព្រះអង្គដងកើរដែលមានអំណាចបុណ្យសក្តិធំជាងគេនៅក្នុងប្រទេសកម្ពុជា ។ ការកសាងរូបរាងខ្នងកោង ខ្នងកំពឹស គឺសុទ្ធតែជាការប្រមើលរបស់សម្តេចព្រះឧត្តមបញ្ញា ដុង ផង់ ទាំងអស់ ព្រះអង្គបានគង់សមាធិមើលឃើញអញ្ចឹង ។
លោក សុខ អឿន និយាយថា វាជារៀងផ្លូវងងឹតលោកមិនហ៊ាននិយាយទេ យើងអត់មានឯកសារអ្វីទេ ព្រោះមិនដឹងមានប្រវត្តប៉ុន្មានរយជំនាន់មកហើយទេ យើងមិនដឹងទេ ។ លោក សុខ អឿនបានបញ្ជាក់បន្ថែមថា ចំពោះឈ្មោះលោកតាខ្មៅ ប្រជាពលរដ្ឋខ្លះបានហៅថា លោកតាម៉ៅៗ គឺមិនត្រូវទេ ឈ្មោះពិត គឺលោកតាខ្មៅ ។ ពីព្រោះកន្លងមករាល់ថ្ងៃទី១០ ខែមេសា គេតែងនាំគ្នាធ្វើបុណ្យលោកតាខ្មៅនៅរង្វង់មូលតាខ្មៅ ហើយក៏ធ្លាប់មានគេចូលរូបលោកតាខ្មៅមកសន្ថិតដោយលោកតាខ្មៅនិយាយថា អញមិនមែនឈ្មោះតាម៉ៅទេ គឺឈ្មោះតាខ្មៅ ។
ពាក់ព័ន្ធនឹងការចូលរូប ការជឿជាក់ទៅលើឫទ្ធីបារមីរបស់លោកតាខ្មៅ គេតែងតែមានចម្ងល់ និងចង់ដឹងពីប្រវត្តលោកតាខ្មៅ តើគាត់ជានណា? ជាការពិតណាស់ នៅក្នុងរជ្ជកាលអាណាចក្រនគរភ្នំមានឯកសារខ្លះចារទុកជាប្រវត្តិសាស្រ្តីដូចជាប្រវត្តនាងសក់ក្រអូប ប្រវត្តភ្នំបាយ៉ង់កោ នៅរជ្ជកាលព្រះបាទពញាយ៉ាត ក្នុងសតវត្សទី៦ ។ ចំពោះប្រវត្តតាពញាខ្មៅ ហៅតាខ្មៅ ពុំមានឯកសារចារទុកជាប្រវត្តសាស្រ្តទេក្នុងរជ្ជការនេះ ។ ដូច្នេះការស្រាវជ្រាវនូវប្រវត្តលោកតាខ្មៅត្រូវជួបនូវការលំបាកដោយខ្វះមូលដ្ឋានឯកសារ គឺសម្អាងលើការនិយាយតៗគ្នាតែប៉ុណ្ណោះ ។
បើយោងតាមឯកសាររបស់សាលាក្រុងតាខ្មៅដែលតម្កលទុក និងយោងតាមពុទ្ធដិការរបស់សម្តេចឧត្តមបញ្ញា ដួង ផង់ គង់នៅវត្តព្រែកប្រាង ក្នុងស្រុកពញាឮ និងលោកតាលោកយាយចាស់ៗជាច្រើនទៀតបានដំណាលពីប្រវត្តលោកតាខ្មៅឲ្យដឹងថា នៅក្នុងសម័យកាលនោះ មានគ្រួសារកសិករមួយ ប្តីឈ្មោះ ចោម ប្រពន្ធឈ្មោះចៅ ប្រសូត្របានកូនភ្លោះ២នាក់ គឺប្រុសមួយ ស្រីមួយ ដោយមានសម្បុរខ្មៅដូចគ្នា ខុសប្លែកពីក្មេងដទៃដែលអ្នកស្រុកភូមិគេហៅថា អាខ្មៅ មីខ្មៅ ។ តាចោម យាយចៅ ក៏ដាច់ចិត្តយកកូនទាំងពីរនាក់ទៅថ្វាយព្រះរាជា ។ ពេលនោះព្រះរាជាសព្វព្រហរទ័យនឹងកុមារទាំងពីរ ក៏សុំទុកនៅក្នុងវាំងគ្រាន់បានរៀន អក្សលេខ នពន្តនឹងគេ ហើយក៏បានប្រទាននូវមាសប្រាក់កែវកងមួយចំនួនដល់តាចោម យាយចៅផងដែរ ។ អ្នកស្រុកអ្នកភូមិក៏គោរពស្រឡាញ់តាចោម យាយចៅគ្រប់ៗគ្នា ។ លុះដល់ពេលអ្នកទាំងពីរស្លាប់ទៅ គេក៏ដាក់ឈ្មោះភូមិនេះថា ភូមិចោមចៅ រហូតដល់សព្វថ្ងៃ ។
កុមារទាំងពីរនាក់បងប្អូនមានវ័យពេញរូបរាងក្នុងវាំង ខិតខំរៀនសូវនូវអក្ស លេខ នពន្ត ក្បួនយុទ្ធសាស្រ្តបានចេះយ៉ាងស្ទាត់ជំនាញ ពិសេសខាងវិជ្ជាសីលសាស្រ្ត ដូចជាត្រៃយុទ្ធ ត្រៃវេទ ត្រៃភូមិពុំមាននរណាប្រៀបផ្ទឹមបានឡើយ ។ ក្រោយមកព្រះរាជាក៏បានប្រាប់អ្នកទាំងពីរថា ដល់ពេវេលាអ្នកត្រូវការពារទឹកដីហើយ គឺអ្នកខ្មៅត្រូវមានភារកិច្ចការពារដែនគោក ឯនាងម៉ៅត្រូវមានភារកិច្ចការពារដែនសមុទ្រ ។
ក្នុងរជ្ជកាលនោះ នគរខ្មែរភាគច្រើនគឺផ្ទៃទឹកគ្របដណ្តប់មួយភាគធំ ដីគោកមួយភាគតូច គឺជាភ្នំ និងជាទួលខ្ពស់អំណោយផលដល់មនុស្សក្នុងការរស់នៅបាន ។ ក្នុងរជការនោះ អ្នកខ្មៅ ឬតាខ្មៅគ្រាន់តែជាមេដឹកនាំក្រុមកុលសម្ព័ន្ធ ឬជាមេតំបន់មួប៉ុណ្ណោះ ។ក្រោយពីការពិនិត្យមើលភូមិសាស្រ្តនៅតំបន់កណ្តាល ជាតំបន់មានអំណោយផលល្អ មានប្រជាជនរស់នៅច្រើន ងាយស្រួលក្នុងការទំនាក់ទំនងទៅតំបន់ភ្នំតាម៉ៅ ភ្នំបាយ៉ាងកោ …។ អ្នកខ្មៅក៏សម្រេចចិត្តរៀបចំតំបន់កណ្តាលនេះ ជាទីតាំងប្រមូលផ្តុំក្រុមកុលសម្ព័ន្ធ និងចងក្រងជាក្រុមពួកជាខ្សែចង្វាក់ងាយស្រួលក្នុងការគ្រប់គ្រង និងទំនាក់ទំនងកាងារ ។ នៅក្នុងរជ្ជកាលនោះ អ្នកខ្មៅ (តាខ្មៅ) មានឈ្មោះបោះសម្លេងជាវរៈជនដ៏អង់អាចក្លាហានបង្រ្កាបខ្មាំងសត្រូវគ្រប់ទិសទី ជាពិសេសពូកែខាងវេទមន្តសីលវិជ្ជាការកំចាត់នូវជម្ងឺឧបទ្រុបចង្រៃដែលមកយាយីដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ដែលគាត់គ្រប់គ្រង និងជាអ្នករក្សាព្រៃរក្សាភូមិសាស្រ្តី រក្សាការពារវប្បធម៌ប្រពៃណី រក្សាការពារប្រវត្តសាស្រ្តបូរណភាពទឹកដី ។
ក្រោយមកព្រះរាជាបានប្រទានងារជាមហាឧបរាជ ជាមេទ័ពគ្រប់គ្រងនៅតំបន់កណ្តាល និងប្រទានងារជាពញាខ្មៅ ហៅតាខ្មៅ ដើម្បីឲ្យស័ក្តសមនឹងមហាកិត្តិយសរបស់គាត់ ដែលមួយជីវិតរបស់គាត់ដាក់ថ្វាយចំពោះព្រះរាជា និងជាតិមាតុភូមិ ដោយមិនយកប្រពន្ធឡើយ ។ លោកតាខ្មៅមានបរិវាជាច្រើនដូចជា តាដែក តាខ្វែវ តាហិន និងយាយកូ ។ ចំណែដៃគូរួមជំនាន់មានដូចជា តាដំបងដែក តាដំបងក្រញូង តាឃ្លាំងមឿង និងយាយម៉ៅ ។ ចំពោះលក្ខណៈ និងភិនភាគតាខ្មៅ មានមាឌធំ ក្រអាញ រាង សង្វាមូល កាន់ដំបូងក្រញូង ពាក់អាវកាក់វេតមន្តស្លៀកខោចែវខ្លី ក្រវ៉ាត់ចង្កេះក្រមាយ័ន្ត ជួតក្បាលក្រមានវេទមន្ត មានភ័ក្រម៉ឺងម៉ាត់ ភ្នែកស័ក្តិរៈ និងមានពុកមាត់ផង ។ ក្នុងរជ្ជកាលនោះ តាខ្មៅបានកសាងមហាចេតីយ៍មួយយ៉ាងធំនៅទីនោះ សម្រាប់តម្កល់អដ្ឋិធាតុវីរៈបុរសអ្នកស្នេហារជាតិ សម្រាប់ទុកជាកេរ្តិ៍ដំណែលតំណតទៅ នឹងមានការកសាងជាវត្តអារ៉ាមនៅទីនេះ ។
នៅក្នុងព.ស ២៤២៦ នៃគ.ស ១៨៨៣ ក៏មានការកសាងវត្តមួយឈ្មោះថា “ វត្តកន្ថារាជវរ៉ារាម ” ហៅវត្តតាខ្មៅ រហូតមកដល់សព្វថ្ងៃនេះ ។ ក្រោយពីលោកតាខ្មៅបានស្លាប់ទៅ វិញ្ញាណក្ខ័ន្តរបស់គាត់មិនទៅណាឆ្ងាយទេ គឺនៅសន្ថិតនៅក្នុងទីវត្តតាខ្មៅនេះ ដោយមានរូបស្នង ឈ្មោះវ៉េង ចាប នៅខាងមុខវត្តតាខ្មៅសព្វថ្ងៃ ។ ចំពោះទីតាំងតាខ្មៅគ្រប់គ្រងនេះក្រោយមកក៏មានឈ្មោះថា ភូមិតាខ្មៅ សង្កាត់តាខ្មៅក្រុងតាខ្មៅ ខេត្តកណ្តាល រហូតមកដល់សព្វថ្ងៃ ៕