This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Friday, March 2, 2018

ស្រោមអនាម័យជាងកន្លះលានស្រោម ជាជំនួនឥតសំណងរបស់ចិនត្រូវបានផ្តល់ឱ្យកម្ពុជា

កាលពីថ្ងៃតី​២៤ ខែកុម្ភៈ ឆ្នាំ២០១៨ រដ្ឋាភិបាលចិន បានផ្តល់ស្រោមអនាម័យ ៦សែនស្រោម ដល់កម្ពុជា ដើម្បីទប់ស្កាត់ការរាលដាលនៃជម្ងឺអេដស៍ ។ ពិធីប្រគល់ និងទទួលស្រោមអនាម័យទាំង៦សែនស្រោម បានធ្វើឡើងរវាងលោកឬេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាច្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ និងតំណាងស្ថានទូតប្រចាំកម្ពុជា




Wednesday, February 28, 2018

ហេតុអ្វីបានជាគេសង់រូបសំណាក់ លោកតាខ្មៅ បែរមុខឯកទិស? តើលោកតាខ្មៅជានណា?

ហេតុអ្វីបានជាគេសង់រូបសំណាក់ លោកតាខ្មៅ បែរមុខឯកទិស? តើលោកតាខ្មៅជានណា?



តាំងពីអាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធ បានសាងសង់រូបសំណាក់លោកតាខ្មៅនៅរង្វង់មូលកណ្តាលក្រុងតាខ្មៅ ត្រង់ចំណុចផ្លូវបែកជា៤ រហូតមកដល់បច្ចុប្បន្នស្ទើរជារៀងរាល់ថ្ងៃ ពិសេសថ្ងៃសីល គេតែងឃើញមនុស្សម្នាបានទៅអុជធូបសំពះគោរពបូជាបន់ស្រន់ និងសុំទឹកមន្តពីលោកតាខ្មៅ សូម្បីតែនៅថ្ងៃសែនក្បាលទឹកឆ្នាំនេះ ក៏គេនៅបានឃើញមនុស្សម្នាជាច្រើនទាំងចាស់ក្មេង ប្រុសស្រី មកបន់ស្រន់សុំឬទ្ធិបារមីពីលោកតាខ្មៅផងដែរ ។ ចំណែកសំណង់រូបសំណាក់លោកតាខ្មៅ លោកអ្នកបានឃើញហើយ ហេតុអ្វីបានជាគេសង់រូបបែរមុខទៅតែម្ខាង (បែរមុខឯកទិស) ។ ការសង់រូបបែបនេះបានធ្វើឲ្យប្រជាពលរដ្ឋក្រុងតាខ្មៅព្រមទាំងអ្នកដំណើរ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ តែងតែមានចម្ងល់ជាខ្លាំង ។ ការសង់បែបនេះ គឺហាក់ដូចជាបានបង្ហាញថា លោកតាខ្មៅ មិនចូលចិត្ត និងមិនទទួលភ្ញៀវដែលបានធ្វើដំណើរតាមផ្លូវជាតិលេខ២ ផ្លូវជាតិលេខ២១B មកពីភូមិស្រុកផ្សេងៗចូលមកដល់ទីក្រុងតាខ្មៅឡើយ ។

ទាក់ទិននឹងការសង់រូបសំណាក់លោកតាខ្មៅបែរមុខឯកទិស យើងមិនអាចសុំសង្ឃដិការពន្យល់ពីសម្តេចព្រះឧត្តមបញ្ញា ដូង ផង់ ព្រះចៅអធិការវត្តព្រែកប្រាំង ស្ថិតក្នុងស្រុកពញាឮ ដែលព្រះអង្គជាអ្នកផ្តួចផ្តើ​សាងសង់រូបសំណាក់លោកតាខ្មៅនេះបានទេ ប៉ុន្តែលោក សុខ អឿន ប្រធានមន្ទីរវប្បធម៌​និងវិចិត្រសិល្បៈខេត្តកណ្តាលបានប្រាប់ឲ្យដឹងថា ការសាងសង់រូបសំណាក់លោកតាខ្មៅនេះ គឺសម្តេចព្រះត្តម បញ្ញា ដូង ផង់ ព្រះចៅអធិការវត្តព្រែកប្រាំង ព្រះអង្គជាអ្នកផ្តួចផ្តើមកសាង ដោយមានការអនុញ្ញាតិពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។លោកបានប្រមើលឃើញថា រូបសំណក់លោកតាខ្មៅ គឺត្រូវសាងសង់បែរមុខទៅទិសខាងជើង បែរមុខទៅភ្នំពេញ ដើម្បីគោរពទួលព្រះអង្គដងកើរនៅក្នុងរាជធានីភ្នំពេញ ទល់មុខវាំងចំណុចទន្លេបួនមុខ ។ ពីព្រោះលោកតាខ្មៅ មានបុណ្យសក្តិតូចជាងព្រះអង្គដងកើរ ។ លោកតាខ្មៅមានសិទ្ធិត្រឹមតែជាសេនាការពារ ជាមេទ័ពសម្រាប់ការពារព្រះអង្គដងកើរដែលមានអំណាចបុណ្យសក្តិធំជាងគេនៅក្នុងប្រទេសកម្ពុជា ។ ការកសាងរូបរាងខ្នងកោង ខ្នងកំពឹស គឺសុទ្ធតែជាការប្រមើលរបស់សម្តេចព្រះឧត្តមបញ្ញា ដុង ផង់ ទាំងអស់ ព្រះអង្គបានគង់សមាធិមើលឃើញអញ្ចឹង ។

លោក សុខ អឿន និយាយថា វាជារៀងផ្លូវងងឹតលោកមិនហ៊ាននិយាយទេ យើងអត់មានឯកសារអ្វីទេ ព្រោះមិនដឹងមានប្រវត្តប៉ុន្មានរយជំនាន់មកហើយទេ យើងមិនដឹងទេ ។ លោក សុខ អឿនបានបញ្ជាក់បន្ថែមថា ចំពោះឈ្មោះលោកតាខ្មៅ ប្រជាពលរដ្ឋខ្លះបានហៅថា លោកតាម៉ៅៗ គឺមិនត្រូវទេ ឈ្មោះពិត គឺលោកតាខ្មៅ ។ ពីព្រោះកន្លងមករាល់ថ្ងៃទី១០ ខែមេសា គេតែងនាំគ្នាធ្វើបុណ្យលោកតាខ្មៅនៅរង្វង់មូលតាខ្មៅ ហើយក៏ធ្លាប់មានគេចូលរូបលោកតាខ្មៅមកសន្ថិតដោយលោកតាខ្មៅនិយាយថា អញមិនមែនឈ្មោះតាម៉ៅទេ គឺឈ្មោះតាខ្មៅ ។

ពាក់ព័ន្ធនឹងការចូលរូប ​ការជឿជាក់ទៅលើឫទ្ធីបារមីរបស់លោកតាខ្មៅ គេតែងតែមានចម្ងល់ និងចង់ដឹងពីប្រវត្តលោកតាខ្មៅ តើគាត់ជានណា? ជាការពិតណាស់ នៅក្នុងរជ្ជកាលអាណាចក្រនគរភ្នំមាន​ឯកសារខ្លះចារទុកជាប្រវត្តិសាស្រ្តីដូចជាប្រវត្តនាង​សក់ក្រអូប ប្រវត្តភ្នំបាយ៉ង់កោ នៅរជ្ជកាលព្រះបាទពញាយ៉ាត ក្នុងសតវត្សទី៦​ ។ ចំពោះប្រវត្តតាពញាខ្មៅ ហៅតាខ្មៅ ពុំមានឯកសារចារទុក​ជាប្រវត្តសាស្រ្តទេក្នុងរជ្ជការនេះ ។ ដូច្នេះការស្រាវជ្រាវនូវប្រវត្តលោកតាខ្មៅត្រូវជួបនូវការលំបាក​ដោយខ្វះមូលដ្ឋានឯកសារ គឺសម្អាងលើ​ការនិយាយតៗគ្នាតែប៉ុណ្ណោះ ។

បើយោងតាមឯកសាររបស់សាលាក្រុងតាខ្មៅដែលតម្កលទុក និងយោងតាមពុទ្ធដិការរបស់សម្តេចឧត្តមបញ្ញា ដួង ផង់ គង់នៅវត្តព្រែកប្រាង ក្នុងស្រុកពញាឮ និងលោកតាលោកយាយចាស់ៗជាច្រើនទៀតបានដំណាលពី​ប្រវត្តលោកតាខ្មៅ​ឲ្យដឹងថា នៅក្នុងសម័យកាលនោះ មានគ្រួសារកសិករមួយ ប្តីឈ្មោះ ចោម ប្រពន្ធឈ្មោះចៅ ប្រសូត្រ​បានកូនភ្លោះ២នាក់ គឺប្រុសមួយ ស្រីមួយ ដោយមានសម្បុរខ្មៅដូចគ្នា ខុសប្លែកពីក្មេងដទៃដែលអ្នកស្រុកភូមិគេហៅថា អាខ្មៅ មីខ្មៅ ។ តាចោម យាយចៅ ក៏ដាច់ចិត្តយកកូនទាំងពីរនាក់ទៅថ្វាយព្រះរាជា ។ ពេលនោះព្រះរាជាសព្វព្រហរទ័យនឹងកុមារទាំងពីរ ក៏សុំទុកនៅក្នុងវាំងគ្រាន់បានរៀន   អក្សលេខ នពន្តនឹងគេ ហើយក៏បានប្រទាននូវមាសប្រាក់កែវកងមួយចំនួនដល់តាចោម យាយចៅផងដែរ ។ អ្នកស្រុកអ្នកភូមិក៏គោរព​ស្រឡាញ់តាចោម យាយចៅគ្រប់ៗគ្នា ។ លុះដល់ពេលអ្នកទាំងពីរស្លាប់ទៅ គេក៏ដាក់ឈ្មោះភូមិនេះថា ភូមិចោមចៅ រហូត​ដល់​សព្វថ្ងៃ ។

កុមារទាំងពីរនាក់បងប្អូនមានវ័យពេញរូបរាងក្នុងវាំង ខិតខំរៀនសូវនូវអក្ស លេខ នពន្ត ក្បួនយុទ្ធសាស្រ្ត​បានចេះយ៉ាងស្ទាត់ជំនាញ ពិសេសខាងវិជ្ជាសីលសាស្រ្ត ដូចជាត្រៃយុទ្ធ ត្រៃវេទ ត្រៃភូមិ​ពុំមាននរណាប្រៀបផ្ទឹមបានឡើយ ។ ក្រោយមកព្រះរាជាក៏បានប្រាប់អ្នកទាំងពីរថា ដល់ពេវេលាអ្នកត្រូវការពារទឹកដីហើយ គឺអ្នកខ្មៅ​ត្រូវ​មានភារកិច្ចការពារដែនគោក ឯនាងម៉ៅ​ត្រូវមានភារកិច្ចការពារដែនសមុទ្រ ។

ក្នុងរជ្ជកាលនោះ នគរខ្មែរភាគច្រើនគឺផ្ទៃទឹកគ្របដណ្តប់មួយភាគធំ ដីគោកមួយភាគតូច គឺជាភ្នំ និងជាទួលខ្ពស់អំណោយផលដល់មនុស្សក្នុងការរស់នៅបាន ។ ក្នុងរជការនោះ អ្នកខ្មៅ ឬតាខ្មៅគ្រាន់តែជាមេដឹកនាំក្រុមកុលសម្ព័ន្ធ ឬជាមេតំបន់មួប៉ុណ្ណោះ ។​ក្រោយពីការពិនិត្យមើលភូមិសាស្រ្តនៅតំបន់កណ្តាល ជាតំបន់មានអំណោយផលល្អ មានប្រជាជនរស់នៅច្រើន ងាយស្រួលក្នុងការទំនាក់ទំនងទៅតំបន់ភ្នំតាម៉ៅ​​ ភ្នំបាយ៉ាងកោ …។ អ្នកខ្មៅ​ក៏សម្រេចចិត្តរៀបចំតំបន់កណ្តាលនេះ ជាទី​តាំងប្រមូលផ្តុំក្រុមកុលសម្ព័ន្ធ និងចងក្រងជាក្រុមពួកជាខ្សែចង្វាក់ងាយស្រួលក្នុងការគ្រប់គ្រង​ និងទំនាក់ទំនងកាងារ ។ នៅក្នុងរជ្ជកាល​នោះ អ្នកខ្មៅ (តាខ្មៅ) មានឈ្មោះ​បោះសម្លេងជាវរៈជនដ៏អង់អាចក្លាហានបង្រ្កាប​ខ្មាំងសត្រូវគ្រប់ទិសទី ជាពិសេស​ពូកែខាង​វេទមន្តសីលវិជ្ជាការកំចាត់នូវជម្ងឺឧបទ្រុបចង្រៃ​ដែលមកយាយីដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ដែលគាត់គ្រប់គ្រង និងជាអ្នករក្សាព្រៃរក្សាភូមិសាស្រ្តី រក្សាការពារវប្បធម៌ប្រពៃណី រក្សាការពារប្រវត្តសាស្រ្តបូរណភាពទឹកដី ។

ក្រោយមកព្រះរាជាបានប្រទានងារជាមហាឧបរាជ ជាមេទ័ពគ្រប់គ្រងនៅតំបន់កណ្តាល និងប្រទានងារជាពញាខ្មៅ ហៅតាខ្មៅ ដើម្បីឲ្យស័ក្តសមនឹងមហាកិត្តិយសរបស់គាត់ ដែលមួយជីវិតរបស់គាត់ដាក់ថ្វាយចំពោះព្រះរាជា និងជាតិមាតុភូមិ ដោយមិនយកប្រពន្ធឡើយ ។ លោកតាខ្មៅមានបរិវាជាច្រើនដូចជា តាដែក តាខ្វែវ តាហិន និងយាយកូ ។ ចំណែដៃគូរួមជំនាន់មានដូចជា តាដំបងដែក តាដំបងក្រញូង តាឃ្លាំងមឿង និងយាយម៉ៅ ។ ចំពោះលក្ខណៈ និងភិនភាគតាខ្មៅ មានមាឌធំ ក្រអាញ រាង      សង្វាមូល កាន់ដំបូងក្រញូង ពាក់អាវកាក់វេតមន្តស្លៀកខោចែវខ្លី ក្រវ៉ាត់ចង្កេះក្រមាយ័ន្ត ជួតក្បាលក្រមានវេទមន្ត មានភ័ក្រម៉ឺងម៉ាត់ ភ្នែកស័ក្តិរៈ និងមានពុកមាត់ផង ។ ក្នុងរជ្ជកាលនោះ តាខ្មៅបានកសាងមហាចេតីយ៍មួយយ៉ាងធំនៅទីនោះ សម្រាប់តម្កល់អដ្ឋិធាតុវីរៈបុរសអ្នកស្នេហារជាតិ សម្រាប់ទុកជាកេរ្តិ៍ដំណែលតំណតទៅ នឹងមានការកសាងជាវត្តអារ៉ាមនៅទីនេះ ។

នៅក្នុងព.ស ២៤២៦ នៃគ.ស ១៨៨៣ ក៏មានការកសាងវត្តមួយឈ្មោះថា “ វត្តកន្ថារាជវរ៉ារាម ” ហៅវត្តតាខ្មៅ រហូតមកដល់សព្វថ្ងៃនេះ ។ ក្រោយពីលោកតាខ្មៅបានស្លាប់ទៅ វិញ្ញាណក្ខ័ន្តរបស់គាត់​មិនទៅណាឆ្ងាយទេ គឺនៅសន្ថិតនៅក្នុងទីវត្តតាខ្មៅនេះ ដោយមានរូបស្នង ឈ្មោះវ៉េង ចាប នៅខាងមុខវត្តតាខ្មៅសព្វថ្ងៃ ។ ចំពោះទីតាំងតាខ្មៅគ្រប់គ្រងនេះក្រោយមកក៏មានឈ្មោះថា ភូមិតាខ្មៅ សង្កាត់តាខ្មៅក្រុងតាខ្មៅ ខេត្តកណ្តាល រហូតមកដល់សព្វថ្ងៃ ៕

Monday, February 26, 2018

ការប្រើប្រាស់ពាក្យ Make, do, have, take (1)


នៅក្នុង​ភាសាអង់​គ្លេស​ពាក្យ make, do, have, take មានន័យ​ស្រដៀងគ្នា​ដែលអាច​ឲ្យ​យើង ច្រលំ​ពេលណា​ត្រូវប្រើ​ពាក្យមួយ​ណា។ ក្នុងមេរៀន​នេះយើង​បាន​សិក្សា​ពីការ​ប្រើប្រាស់ ពាក្យ​ទាំងបួន​​នេះ​​ឲ្យបាន​ត្រឹមត្រូវៈ 

ពាក្យដែលត្រូវប្រើជាមួយ Make Things we make 

A mistake: She made a few mistakes on the exam.
A meal: I had to make my own dinner last night.
Money: He made a lot of money when he worked in Phnom Penh.
Friends: She makes a lot of friends here.
A decision: we have to make the decision now.
Noise: the children are making a lot of noise.
Progress: Your English is good now, you made a lot of progress. 

ពាក្យដែលត្រូវប្រើជាមួយ Do Things we do 

Homework: I have to do my homework tonight.
The housework: My mother does all the housework in our house.
The shopping: she usually does the shopping on weekend.
Research: he’s doing the research on history.
A favor: could you do me a favor and lend me your book? Thanks.
Something/ anything/ nothing: I didn’t do anything last night. 

បន្ទាប់ពីមេរៀននេះសូមព្យាយាម​ប្រើប្រយោគទាំងអស់នេះ ក្នុងការ​អនុវត្តភាសា​អង់គ្លេស ​ឲ្យ​បាន​ញឹកញាប់​ដើម្បីជួយ​ឲ្យអ្នក​បែងចែក​ការ​ប្រើពាក្យ make និង do ឲ្យបានច្បាស់។ សូម​មើល​មេរៀន​នេះក្នុង​ភាគពីរ​អំពី​ការប្រើ​ពាក្យ have និង take ដោយត្រង់នេះ ការប្រើប្រាស់ពាក្យ make, do, have, take ភាគ២។

Facebook កំពុង​រកចំណូល​ជាច្រើន​តែអ្នក​ប្រើប្រាស់​មិនពេញចិត្ត​


បណ្តាញ​ទំនាក់ទំនង​សង្គម Facebook កំពុង​តែរកចំណូល​បាន​យ៉ាង​និង​កើន​ឡើង​ជា​ប្រចាំ ជា​រៀង​រាល់​ត្រីមាស​ដោយ​ការ​ផ្សព្វផ្សាយ​លើ​គេហទំព័រ​របស់​ខ្លួន តែ​អ្នក​ប្រើប្រាស់​ហាក់​មាន​ភាព​មិន​ពេញ​ចិត្ត ​ចំពោះ​​ការបង្ហាញ​ស្លាក​ផ្សព្វផ្សាយ​ច្រើន​ឡើង​លើ​គេហទំព័រ​មួយនេះ។

យោង​ទៅ​តាមរបាយការណ៍​ដែល​ផ្សាយចេញ​ដោយ​គេហទំព័រ ​Business Insider បាន​បង្ហាញ​ឲ្យឃើញថា​អ្នកប្រើប្រាស់ ​Facebook ភាគ​ច្រើន​មាន​ការ​មិន​សប្បាយចិត្ត​ជាមួយ​ការ​បង្ហាញ​ស្លាក​ផ្សព្វផ្សាយ​ទាំងនោះ។ ដែលបណ្តាញ​សង្គម LinkedIn មាន​ចំនួន​ត្រឹមតែ ២៣% និង Twitter មានត្រឹមតែ ១២% នៃ​អ្នកប្រើប្រាស់​ដែលមាន​ការ​មិនពេញ​ចិត្តជាមួយ​និង​ការ​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម​ទាំងនោះ។

Facebook បាន​ប្រកាស​ថា​រកបាន​ចំណូល ១.៦ ពាន់លាន​ដុល្លារ​ក្នុង​ត្រីមាស​ទី២ តាមរយៈ​ការ​ផ្សព្វផ្សាយ​ ដែល​ស្មើ​និង ៨៨% នៃ​ចំណូល​សរុប។





ប្រភពពីៈ Softpedia

ប្រវត្តិ​ពិធី​បុណ្យចូល​ឆ្នាំ​ខ្មែរ

ប្រភព​រូបភាព

មនុស្សគ្រប់ជាតិសាសន៍ តែងប្រារព្ធពិធីចូលឆ្នាំថ្មី​ដែលជា​ប្រពៃណី​របស់ប្រជាជាតិរៀងៗ ខ្លួន។ គ្រាន់តែ​គេនិយម​កំណត់​ពេលវេលានៃ ការរៀប​ចំបុណ្យ​នេះបែ្លកៗ​គ្នា​ស្រប​ទៅតាម ជំនឿ​ទំនៀម​ទម្លាប់​ និងប្រពៃណី​របស់​គេប៉ុណ្ណោះ។ ជនជាតិខ្មែរយើង ក៏មាន​ប្រវត្តិ​ធ្វើ​​បុណ្យចូល​ឆ្នាំ​តាំងពី​បុរាណ​​កាល​ជា​​រៀងរាល់ឆ្នាំ រហូតមក ។ យើងបានប្រទះ ឃើញឯកសារជាច្រើន ដែល​និយាយ​ពី​ពិធី​បុណ្យ​ចូលឆ្នាំ​និង​ឧស្សាហ៍ បានស្តាប់​​ការនិទានរឿង​របស់ចាស់ទុំ​ជាច្រើន។


ប្រវត្តិ


មានតំណាលថា នៅដើមនៃភទ្ទកប្បមាន សេដ្ឋីម្នាក់ មានបុត្រមួយ ឈ្មោះធម្មបាលកុមារ ជា​អ្នកមាន​​ចំណេះវិជ្ជាដ៏វិសេស បានរៀនចេះចប់គម្ពីរត្រីវេទ តាំងពីអាយុបាន ៧ ឆ្នាំ ។ សេដ្ឋីបិតា​បាន​សាង​ប្រាសាទឲ្យ ធម្មបាលកុមារ នៅទៀបដើមជ្រៃមួយធំ នៅឆ្នេរទន្លេ ដែលជាទីស្នាក់អាស្រ័យ នៃបក្សីទាំងឡាយ ។ ធម្មបាលកុមារ ចេះទាំងភាសាបក្សី ទាំងពួងផង ព្រមទាំង​អាចធ្វើជា​អាចារ្យ​សម្ដែង​មង្គលផេ្សងៗ ដល់មនុស្សទាំងពួងផង។ គ្រានោះ មនុស្សលោករមែងរាប់អានមហាព្រហ្ម និង កបិលមហាព្រហ្ម ១ អង្គទៀតដែលជាអ្នកសម្ដែងមង្គលដល់មនុស្សទាំងពួង ។ ពេលនោះ កបិលមហាព្រហ្ម បានជ្រាបព័ត៌‌មានក៏ចុះមកសួរបញ្ហា នឹងធម្មបាលកុមារ ចំនួន ៣ ប្រស្នា ដោយ​សន្យាថា ប្រសិនបើ ធម្មបាលកុមារ អាចដោះប្រស្នាបាន កបិលមហាព្រហ្ម នឹងកាត់​ព្រះសិរ​សាទ្រង់​ដើម្បី បូជាចំពោះធម្មបាលកុមារ ប៉ុន្តែប្រសិនបើ ធម្មបាលកុមារ​មិនអាច​ដោះស្រាយ​ប្រស្នា​នោះរួច កបិលមហាព្រហ្មនឹងកាត់ក្បាលធម្មបាលកុមារវិញ ។ ធម្មបាល​កុមារសុំឲ្យ​ពន្យារពេល​ចំនួន ៧ ថ្ងៃសិនដើម្បីគិតប្រស្នា។ លុះកន្លងទៅ ៦ ថ្ងៃហើយ​ក៏​ធម្មបាល​កុមារ​នៅ​តែ​គិត​មិនឃើញ​ និង​ដឹង​ខ្លួនថា​ព្រឹកនេះ​នឹងត្រូវ​ស្លាប់​ដោយ​អាជ្ញា​​កបិល​មហា​ព្រហ្មជា ប្រាកដ ។ ដូច្នេះ គួរតែរត់ ទៅលាក់ខ្លួន ពួនអាត្មា​ឲ្យស្លាប់​ដោយខ្លួន​ឯងប្រសើរជាង ។ ទើប​​ធម្មបាល​​កុមារ​​ចុះ​ពី​​ប្រាសាទ​​ទៅ​ដេកពួន​​នៅក្រោមដើម​ត្នោតមួយគូ ។

នៅលើដើមត្នោតនោះ មានសត្វឥន្ទ្រីញីឈ្មោលធ្វើសំបុក អាស្រ័យ​នៅ ។ វេលាយប់ សត្វឥន្ទ្រីញីសួរសត្វឥន្ទ្រីឈ្មោលថា ព្រឹកនេះ​យើងបាន​អាហារ​អ្វីធ្វើ​ជា​ចំណី? ឥន្ទ្រីឈ្មោលឆ្លើយថា យើងនឹងស៊ីសាច់ធម្មបាលកុមារ ដែល​នឹង​ត្រូវ​កបិល​មហាព្រហ្ម​សម្លាប់ ព្រោះធម្មបាល​​កុមារដោះប្រស្នាមិនរួច ។ ឥន្ទ្រីញីសួរថា ប្រស្នានោះដូចម្ដេច ? ឥន្ទ្រី​ឈ្មោល​ឆ្លើយថា​ : វេលាព្រឹកសិរីសួស្ដីស្ថិតនៅត្រង់ណា ? ត្រូវឆ្លើយថា នៅលើផ្ទៃមុខ ។ ហេតុនេះ​ទើប​មនុស្ស​ទាំងឡាយត្រូវយកទឹកលប់មុខ ។ ប្រស្នាទី ២ ចោទថា ថ្ងៃត្រង់សិរីស្ថិតនៅត្រង់ណា ? ត្រូវ​ឆ្លើយថា នៅលើទ្រូង ។ ហេតុនោះទើបមនុស្សត្រូវយកទឹកលាងទ្រូង ។ ប្រស្នាទី ៣ ចោទថា វេលា​ល្ងាចសិរីស្ថិតនៅត្រង់ណា ? ត្រូវឆ្លើយថា នៅនឹងជើង ។ ហេតុនោះ ទើប​មនុស្ស​ទាំងឡាយ​ត្រូវយក​ទឹកលាងជើង ។ ធម្មបាលកុមារបានឮដូច្នេះ ក៏ត្រឡប់ទៅប្រាសាទវិញ ។

លុះព្រឹកឡើង កបិលមហាព្រហ្ម ក៏មកសួរប្រស្នា ធម្មបាលកុមារ ។ ធម្មបាលកុមារ ឆ្លើយដោះស្រាយ តាម​ដែល​បាន​ឮមក ។ កបិលមហាព្រហ្ម ក៏ទទួលថាពិតជាត្រឹមត្រូវ, ព្រមចុះចាញ់ និង សុខចិត្ត​ធ្វើតាម​ពាក្យសន្យា​របស់ខ្លួន ។ កបិលមហាព្រហ្ម ហៅទេពធីតាទាំង ៧ អង្គ ដែលជា បាទបរិចាវិកា ព្រះឥន្ទ្រ មកប្រាប់ថា ឥឡូវបិតា​ត្រូវកាត់​ព្រះសិរសា​ដើម្បីបូជា​ចំពោះ​ធម្មបាលកុមារ តែបើ​ដាក់ក្បាល​នោះលើផែនដី នោះនឹងកើតជាភ្លើងឆេះទាំងលោកធាតុ បើ​បោះ​ទៅ​លើអាកាស នឹងនាំឲ្យរាំងភ្លៀង បើចោលក្នុងមហាសមុទ្រ នោះទឹកនឹងរីងស្ងួតហួតអស់ ។ ដូច្នេះ​សូមឲ្យកូនទាំង ៧ អង្គ យកពានមកទទួលព្រះសិរសាបិតា ។ ពោលរួច ព្រះអង្គ​ក៏កាត់​ព្រះសិរសា​​ហុចទៅ​​ឲ្យ​​ព្រះនាង ទុង្ស ជាកូនច្បង ។ ព្រះនាង ទុង្ស ក៏បានយក​ពានមក​ទទួល​ព្រះសិរសា​បិតា រួចហែ​​ប្រទក្សិណ​​ភ្នំព្រះសុមេរុ ៦០ នាទី​ទើបយាង​ទៅប្រតិស្ឋានទុក ក្នុង​មណ្ឌ​លេះ​នៅ​ក្នុង​គុហាគន្ធមាលី នាភ្នំកៃលាស និងបូជាគ្រឿងទិព្វផេ្សងៗ ។ ព្រះវិស្សកម្មទេវបុត្រ ក៏និមិត្តរោងទិព្វធ្វើពីកែវ ៧ ប្រការ ឈ្មោះថា "ភគវតីសភាសាលា" ឲ្យជាទីប្រជុំនៃទេវតា ។ លុះដល់គម្រប់ ១ឆ្នាំជា សង្ក្រាន្តត នាងទេពធីតា​ទាំង ៧ អង្គ ក៏ផ្លាស់វេនគ្នា មកអញ្ជើញ ព្រះសិរសាកបិលមហាព្រហ្ម ចេញ​មកហែ​ប្រទក្សិណ ភ្នំព្រះសុមេរុជារៀងរាល់ៗឆ្នាំ រួចហើយ​យាង​ត្រឡប់​​ទៅស្ថាន​ទេវ​លោក​ដើម្បី​តម្កល់​វិញ។​

ស្ពានដែល​មាន​កម្ពស់​ខ្ពស់ជាង​គេ​លើ​ពិភពលោក

រូបភាពនៃ​ស្ពាន ស៊ី ឌូ

សម្រាប់​កំណត់​ត្រាពិភពលោក​របស់យើង​ក្នុងសប្តាហ៍នេះ បណ្ណាល័យ អនឡាញ និង​លើក​យក​ពី​ស្ពាន​ ដែលមាន​កម្ពស់​​ខ្ពស់ជាង​គេ​លើ​ពិភពលោក (គិតត្រឹមថ្ងៃ ២៧ កក្កដា ២០១៣)។

ស្ពាន Si Du River Bridge មានកម្ពស់​ច្រើនជាង ១៦០០ ហ្វីត(៤៨៧.៦៨ ម៉ែត) គឺជា​ស្ពាន​ដែលមាន​កម្ពស់​ ខ្ពស់ជាង​គេ​លើ​ពិភពលោក។ ស្ពាន​នេះ​មាន​ទីតាំង​នៅជ្រលង​នៃទន្លេ Si Du នៅខេត្ត Hubei នៃ​សាធារណរដ្ឋ ប្រជាមានិតចិន។ ស្ពាននេះ​ត្រូវបាន​បើកនៅ​ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០០៩ ហើយ​បាន​ជាប់​ជាស្ពាន​ដែលមាន​កម្ពស់​ខ្ពស់ជាង​គេ ដែល​បាន​រចនា​មាន​រាង​ជា​អក្សរ​H​យ៉ាង​អស្ចារ្យ​ដោយ​ក្រុមហ៊ុន CCSHCC Second Highway Consultants Company, Ltd. ដែលថ្លៃ​ចំណាយ​ប្រមាណ​ជា ១០០ លាន​ដុល្លារ​អាមេរិច (ប្រភពពី www.highestbridges.com)។ 





អត្ថបទដោយៈ អ៊ឹង គាហេង
ប្រភពៈ www.briskinfo.com

កុំព្យូទ័រជាអ្វី


កុំព្យូទ័រ​គឺជាម៉ាស៊ីន​ដែលអាច​ឲ្យយើង​ធ្វើ​ការងារ​បានយ៉ាង​ច្រើន​ដូចជា វាយ​អត្ថបទ ​ធ្វើ​ការ​គណនា​លេខ​ ស្តាប់ចំរៀង មើលភាពយន្ត លេងហ្គេម ធ្វើការរចនា ផ្ទុកនិងរក្សាទុកទិន្នន័យ បញ្ជូន​ព័ត៌មាន​ឲ្យគ្នា ស្វែងរក​ព័ត៌មាន​លើ​បណ្តាញ​អ៊ីនធឺណេត​ជាដើម។ សព្វថ្ងៃ​នេះ​កុំព្យូទ័រ​គឺជាម៉ាស៊ីន​ជំនួយ​ដ៏​សម្ខាន់ របស់មនុស្ស​ដែល​​មិនអាច​ខ្វះបាន​ចំពោះ​ការងារ​មួយចំនួនធំ ដែល​ការចេះ​នូវជំនាញ​កុំព្យូទ័រ​គឺជា​កត្តា​ដ៏ចម្បង​មួយ ដែល​អាចជួយ​សម្រួល​ដល់ការងារ​របស់​លោកអ្នក។

ផ្កាដែលមានទំហំធំជាងគេ


ពពួក​ផ្កាដែលមាន​ឈ្មោះថា រ៉ាហ្វលេស៊ា (Rafflesia) គឺជា​ផ្កា​ដែល​បាន​ចាត់ទុក​ថា​ជា​ផ្កា​ដែល​មាន​ទំហំ​ធំជាងគេ​លើ​ពិភពលោក។ វា​អាច​លូតលាស់​ជារង្វង់​ដល់​ទៅ​មួយម៉ែត ហើយ​មាន​ទំងន់​ប្រហែល ១១​គីឡូ​ម៉ែត។ វាជា​ពពួក​រុក្ខជាតិ​បរាសិត ​ដែលតោង​ជាប់​រុក្ខជាតិ​ផ្សេងទៀត​ហើយ​ស្រូបយក​សារធាតុ​បំប៉ន។ ពេលដែលផ្កា រ៉ាហ្វលេស៊ា រីក​វាបញ្ចេញ​នូវក្លិន​ដ៏ស្អុយ ដូចជា​សាច់​រលួយដែរ។ វាជា​ប្រភេទ​រុក្ខជាតិ​ដែល​មាន​នៅតែ ព្រៃ បេងគូឡូ នៃកោះ​ស៊ូម៉ាត្រា នៃប្រទេស ឥណ្ឌូនេស៊ី និង ម៉ាឡេស៊ី​តែប៉ុណ្ណោះ។ 


ប្រភពៈ​ Briskinfo.com

ប្រវត្តិរូប អ្នកព្រះភិរម្យភាសា អ៊ូ ហៅ ង៉ុយ រឺ ក្រម ង៉ុយ (ឈ្មោះដើម អ៊ុក អ៊ូ)

ប្រវត្តិរូប អ្នកព្រះភិរម្យភាសា អ៊ូ ហៅ ង៉ុយ រឺ ក្រម ង៉ុយ (ឈ្មោះដើម អ៊ុក អ៊ូ)




លោកក្រមង៉ុយ​ ជាអ្នកប្រាជ្ញ​អក្សរសាស្ត្រ​ខ្មែរ​ ដែល​ខ្មែរ​គ្រប់រូប​ទទួលស្គាល់ថាជា​អ្នកបង្កើត​ច្បាប់​ប្រៀនប្រដៅ ដាស់​តឿន ដល់​កូន​ខ្មែរ និង​បង្កើតវោហារ​ស័​ព្ទ​ខ្មែរ។

ប្រវត្តិរូប​សង្ខេប

គេ​មិនដឹង​ពី​ថ្ងៃ​ខែ​កំណើត របស់​អ្នក​ភិរម្យ​ភាសា​អ៊ូ ហៅ​ង៉ុយ ទេ ប៉ុន្តែ​ឯកសារ​បាន​អះអាងថា លោក​ប្រសូត នៅ​ឆ្នាំ​១៨៦៥ ត្រូវ​នឹង​ពុទ្ធ​សករាជ ២៤០៨ នៅ​ភូមិ​ព្រៃ​អណ្ដូង​ស្វាយ ឃុំ​កំបូល ស្រុក​ភ្នំពេញ ​(​បច្ចុប្បន្ន​ស្រុក​អង្គស្នួល​)​ ខេត្ត​កណ្ដាល ។​ ហើយលោកមានឈ្មោះ​ពី​កំណើត​គឺ អ៊ុក អ៊ូ ហៅ​ង៉ុយ ។ ​ឯកសារ​ដែល​អាច​ប្រមូល​បាន​ឥឡូវនេះ មិន​បាន​បញ្ជាក់​ទេ​ថា លោក​មាន​បងប្អូន​ប៉ុន្មាន​នាក់ គឺ​គ្រាន់តែ​និយាយថា​លោក​ជា​កូន​ទី​២​ក្នុង​គ្រួសារ​ប៉ុណ្ណោះ ។​ បិតា​របស់​លោក គឺ​ចៅពញា​ធម្ម​ធារា មេឃុំ​កំបូល នាម​អ៊ុក ។ រីឯ​មាតា នាម អៀង ជា​បុត្រី​របស់​ចៅពញា​ម៉ុក មេឃុំ​ស្ពានថ្ម ស្រុក​ខេត្ត​ជាមួយគ្នា ។ មាតាបិតា លោក​ត្រូវជា​បងប្អូន​ជីទួតមួយ​នឹង​គ្នា ។​ ​ជីវិត​ស្នេហា​របស់​កវី​ប្រជាប្រិយ​យើង​ ពុំទាន់​មាន​ឯកសារ​ណា​រៀបរាប់​ទេ យើង​គ្រាន់តែ​ដឹង​ថា​ ក្រោយពី​បាន​ចាក់​សិក្ខាបទ​មកជា​គ្រ​ហស្ត​ លោក​មាន​ភរិយា ឈ្មោះ អ៊ិន និង​មានកូន​សុទ្ធតែ​ប្រុស​ចំនួន​៦​រូប​,​រួមមាន​ឈ្មោះ ដួង​,​ចេង ,​ចា​,​ចិន​,​ចុង​,​ចេវ ។

​តាម​ការបញ្ជាក់​របស់​លោក យី ធន់ ក្នុងចំណោម​កូន​លោក​ទាំង​៦​រូប មាន​កូន​ទី​៥ ដែល​មាន​ទេព្យកោសល្យ​ខាង​សំនួនវោហារ ហើយ​ក៏​ល្បីល្បាញ​ផងដែរ​ក្នុង​ឈ្មោះថា​"​អាចារ្យ​ចុង​" ។ តាម​ពត៌មាន​ខ្លះ​ទៀត​និយាយ​ថា លោក​អ៊ុក អ៊ូ មាន​ចៅ​ម្នាក់​ទៀត​ដែរ ដែល​មាន​វោហារ​ល្បី​ខាង​ច្រៀង​អា​យ៉ៃ ហើយ​មាន​រូបរាង​ស្គម​ស្ដើង​ដែល​គេ​ធ្លាប់​ឮ​ឈ្មោះថានាយ​ស្លឹក ។ នៅពេល​ច្រៀង​អា​យ៉ៃ នាយ​ស្លឹក​តែង​ឧទ្ទេស​នាម​ខ្លួន​គាត់​ថា​"​ស្រុក​ខ្ញុំ​នៅ​ខាងលិច​ ពោធិចិនតុង កូន​អាចារ្យ​ចុង ចៅ​អាចារ្យ​ង៉ុយ​" ។​ អាចារ្យ ចុង បានទទួល​អ​និកម្ម​ក្នុង​គុក​នយោបាយ​នៅ​ឆ្នាំ ១៩៥៥ ពេញ​បោះឆ្នោត​គណៈបក្ស​ប្រជា​ធិ​តេ​យ្យ ប្រកួតប្រជែង និង​បក្ស​សង្គមរាស្ត្រនិយម។

ក្នុងការ​រស់នៅ​ជា​កសិករ តា​ង៉ុ​យ​មាន​ប្រជាប្រិយ​ភាពខ្លាំង​ខាង​វោហារ និង​ល្បិច​លើក​កំណាព្យភ្លាមៗ ច្រៀង ឡើង និង​សំនៀង​សាដៀវ​យ៉ាង​ពិ​រោះ ព្រមទាំង​ចំណេះ​ខាង​ធ​ម៏​អា​ថ៍​យ៉ាង​ខ្ពង់ខ្ពស់ ដែល​ធ្វើ​ឧ្យ​កសិករ​ឯទៀត​រាប់អាន ស្រឡាញ់​ទុក​លោក​ជា​អ្នកប្រាជ្ញ​ក្នុងភូមិ​ស្រុក ហើយ​អ្នកស្រុក​ហៅ​លោ​កថា ភិរម្យ ង៉ុ​យ។ បន្ទាប់មក​រដ្ឋអំណាច បាន​តាំង​លោក​ជា ( ក្រម ) គឺជា​ភារៈ​ជន ដែល​ធ្វើ​ទំនាក់ទំនង​ទាក់ទង​រវាង​រដ្ឋបាល និង​ប្រជាជន​ក្នុង​ឃុំ។

ពេល​រដូវរំហើយ ក្រោយពី​កិច្ចការ​ច្រូតកាត់​អ្នក​ប្រាជ្ញ​អក្សរសាស្ត្រ​ខ្មែរ​ក្រម​ង៉ុ​យ តែងតែ​ទេរ​សនា​ប្រៀនប្រដៅ ច្រៀង​កំណាព្យ​បន្ទ​ដោយ​សំនៀង​សាដៀវ​ដ៏​ក្រលួច​ពី​ភូមិ​មួយ ដោយ​យំ​ស្រណោះ​អាណិត​ខ្មែរ​គ្នាឯង ពី​ភាព ខ្សត់ខ្សោយ ក្រីក្រ ល្ង​ង​ខ្លៅ ឈ្លោះ​គ្នាឯង​បែកបាក់​សា​ម្គី។ ល ។ ផ្ទុយ​នឹង​ទម្ងន់​ព​ន្ឋ​ដារ​នៃ​រដ្ឋអំណាច​បារាំង ភាពរហ័សរហួន​ឆ្លាត​ការកេងបន្លំ​ជន​បរ ទេស មាន​ចិន យួន ជាដើម។ សំ​នូរ​ល្បីល្បាញ​ពី​កវី​សិល្បករ​នេះ លេចឮ​ដល់ទី​ក្រុង ហើយ​សម្តេច​ចក្រី​បាន​ហៅ​ឧ្យ ទៅ​ច្រៀង​ថ្វាយ​ស្តេច​ស៊ី​សុ​វ​ត្តិ​ពេញ​ព្រះទ័យ​បាន​ឧ្យ​រង្វាន់​ជា ប្រាក់កាស និង​គោ​រម្យ​ងារ​ជា ព្រះ​ភិរម្យ​ភាសា។

អ្នក​ភិរម្យ​ភាសា​អ៊ូ​​ហៅ​​ង៉ុយ (​ក្រម​ង៉ុយ​) ​គឺជា​​គោរមងារ​​មួយ​​ដែល​​ហ្លួង​ ស៊ីសុវត្ថិ ប្រទាន​​ឲ្យ​​កវី អ៊ុក អ៊ូ ហៅ​ង៉ុយ អ្នក​​ដែល​​បាន​​ធ្វើ​​ឲ្យ​​កូន​​ខ្មែរ​​បាន​​រស់​នៅ​​ក្នុង​​ការ​​ប្រៀន​ប្រដៅ​​បែប​​ប្រជា​ប្រិយ​ដោយ​​ការរួម​បញ្ចូល​​រវាង​​ពុ​ទ្ធោ​វាទ ជា​មួយ បរិស្ថាន​​សង្គមកិច្ច​​កម្ពុជា​នា​​សម័យ​កាល​ថ្មី​មួយ : ​ប្រជាជន​កម្ពុជា​​បាត់បង់​សេរីភាព និង​​ឥស្សរ​ភាព​ជា​ម្ចាស់​​ប្រទេស ដោយ​​ពួក​អាណានិគម​​បារាំង​​បាន​​ចាប់​បង្ខំ​ដាក់​នឹម​​ត្រួតត្រា​។​ ជាមួយនឹង​គោរមងារ​នេះ អ្នកមុខអ្នកកា​រទាំង​ឡាយ​តែង​ហៅ​លោក​ថា​​អ្នក​ភិរម្យ​ភាសា​អ៊ូ ហៅ​ង៉ុយ​ ព្រោះ​ដើម្បី​កុំឲ្យ​ច្រឡំ​នឹង​នាយ​ក្រុមវាំង​ម្នាក់​នា​សម័យ​នោះ​ដែល​ មាន​ឈ្មោះ​​ អ៊ូ ដែរ ។ ក៏ប៉ុន្តែ ឈ្មោះ​ខ្លី ដែល​អ្នកស្រុក​ចូលចិត្ត​ហៅ​ហើយ​ដែល​បន្ត​ស្ថិតស្ថេរ​មកទល់ពេលនេះ គឺ​ឈ្មោះ ​ក្រម​ង៉ុយ​ ។​

អ្នកភិរម្យ​ភាសា​អ៊ូ បាន​ទទួល​អនិច្ចកម្ម នៅ​ថ្ងៃ​សុក្រ ៦​កើត ខែ​មិគសិរ ព​.​ស ២៤៧៩ គ​.​ស ១៩៣៦ ក្នុង​ជន្មាយុ​៧១​ឆ្នាំ ដោយ​ជំងឺ​ទល់​លាមក ។​

ការសិក្សា និង​ស្នាដៃ

កុមារ​ង៉ុយបាន​ចូលរៀន​លេខ​ន​ព្ធ​ន្ត អក្សរសាស្ត្រ​នៅ​វត្ត​អង្គ​បឹង​ចក ភូមិ​បែក​ស្គរ ឃុំ​បែក​ចាន ដែលជា​ស្រុកកំណើត​របស់​លោក។​ ​គាត់​ជា​ក្មេង​ឧស្សា​ហ៍រៀនសូត្រ បាន​បួស​ជា​សាមណេរ ចេះ​ធ​ម៌​អា​ថ៌ ជ្រៅជ្រះ ហើយ​កាល​ពេញវ័យ២១ឆ្នាំ​សាមណេរ ក៏​បំពេញ​ឧបសម្បទា​ជា​ភិក្ខុ ដែល​បាន​សិក្សា​ធ​ម៌​ឱអា​ថ៍ ស្វះស្វែង រៀន​ប្រែ​ព្រះ​ត្រ័យបិដក​ដំបូង ក្នុង​សំណាក់​លោកគ្រូ​អាចារ្យ​ទិ​ត្យ​គង់​វត្ត​បឹង​ចក ភូមិ​បែក​ស្គរ ឃុំ​បែក​ចាន ស្រុក​ភ្នំពេញ ខេត្តកណ្តាល។ បន្ទាប់ពី​ប្រែ​ព្រះ​ត្រ័យបិដក ភិក្ខុ ង៉ុ​យ ស្វែង​រៀន​ឧ​បស្ស​នា​កម្មដ្ឋាន ក្នុង​សំណាក់​ព្រះ​អាចារ្យ​ជាច្រើន កន្លែង​ទៀត។ ​


បន្ទាប់​ពី​បួស​ពី​សាមណេរ​ (​បួស​នេន​) ​បាន​ប៉ុន្មាន​ឆ្នាំ លោក​បាន​សឹក ​(​លា​ចាក​សិក្ខាបទ​)​ ទៅ​បំរើ​មាតា បិតា ហើយ​បាន​ធ្វើ​ជា​ស្មៀន​របស់​ឪពុក​លោក​ក្នុង​ការដើ​រហូត​ពន្ធស្រូវ​អាជ្ញា​ ហ្លួង។​ ​នៅ​អាយុ ២១​ឆ្នាំ លោក​បាន​បួស​ម្ដងទៀត​ ​ដោយ​បំពេញ​ឧបសម្បទា​ជា​ភិក្ខុ​(​បួស​ភឹក​)​នៅក្នុង​វត្ត​ដដែល​ដោយ​មាន​ព្រះ ​ឧបជ្ឈាយ៍​នាមសាស់ , លោកគ្រូសូត្រស្តាំ នាមជ្រូក ជាកម្មវាចា, លោកគ្រូសូត្រឆ្វេង មានអ៊ុងជាអនុស្សាវន។ សូមបញ្ជាក់ថា ក្នុង​ការបំពេញ​ឧបសម្បទា​ជាភិក្ខុ ព្រះនាមគ្រូឧបជ្ឈាយ៍ ដែល​បំបួស​មាន​សារៈសំខាន់​ណាស់​សំរាប់​ព្រះសង្ឃ​ពុទ្ធសាសនា​ក្នុងការ​ឧទ្ទិស​​រំលឹក​មួយជីវិត។​ ​ភិក្ខុ អ៊ូ បាន​រៀនសូត្រ​ធម៌អាថ៌ និង​រៀន​ប្រែ​ព្រះ​ត្រៃ​បិតក​ (​ពី​បាលី​មក​ភាសា​ខ្មែរ​)​ ដំបូង​ក្នុង​សំណាក់ ​លោក​គ្រូ​អាចា​ទិត្យ នៅ​វត្ត​ខាងលើ ។​

បន្ទាប់មក​លោក​បាន​ស្វែងរក​រៀន​វិបស្សនា​កម្មដ្ឋាន ក្នុង​សំណាក់​លោក​អាចារ្យ​ជា​ច្រើន​កន្លែង។ លោក​បាន​គង់​ក្នុង​ផ្នួស​៥​ឆ្នាំ លុះ​ចេះដឹង​ល្មមប្រើ​ការ​បាន​ហើយ លោក​ក៏​លាចាក​សិក្ខាបទ​មក​បកប្រែ​​ជីវភាព​ជា​គ្រហស្ថ​វិញ ដោយ​បន្ត​ជួយ​ធ្វើការ​ឪពុក​ក្នុងការ​ជា​ក្រម​ផង ជា​ស្មៀន​ផង។ ដល់​ពេល​ស្រុក​ភ័ន្ត​ប្រែ លោក​លាឈប់​ធ្វើការ​រាជការ​ហើយ​មក​រស់នៅ​ជា​កសិករ​ធម្មតា។​ ​គឺ​ចាប់ពី​ពេល​នោះ​ហើយ ដែល​លោក​បាន​ប្រើ​ទេព្យកោសល្យ​គ្មាន​ពីរ​របស់​លោក​ច្រៀង ឬ​ទេសនា​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ក្នុង​ពិធី​បុណ្យទាន​នា​រដូវរំហើយ ស្រឡះដៃ​ពី​ការងារ​ស្រែចំការ។ ​ការ​ច្រៀង ឬ​ទេសនា​នោះ​មិន​កំណត់​ថ្លៃ​ទេ ប៉ុន្តែ​អ្នកស្រុក​តែង​ប្រមែប្រមូល​ស្រូវ​អង្គ​ជូន​លោក​តាម​សទ្ធា។​

​ការរៀនសូត្រ​របស់​ក​វី​យើង​មិន​ចប់​ទេ ពោល​គឺ រៀង​រាល់​ពេញ​ធ្វើដំណើរ​កាត់​ភ្នំពេញ លោក​តែង​ឈប់​សុំ​ចត​នៅ​វត្តឧណ្ណា​លោម ជជែក​ពិគ្រោះ​រៀនសូត្រ​ជាមួយ​ភិក្ខុសង្ឃ​នៅ​ទីនោះ អំពី​បញ្ហា​ផ្សេងៗ​ទាក់ទង​នឹង​ពុទ្ធ​សាសនា។​ ដំណើរ​ច​ច្រប់ ច្រៀង​ទេសនា​របស់​លោក​អ៊ុក អ៊ូ បាន​ល្បី​ដល់​ស្ដេច ហើយ​ព្រះបាទ​ស៊ីសុវត្ថិ ដែល​គ្រង​រាជ​ជំនាន់​នោះ ក៏​ត្រាស់​បង្គាប់​ឲ្យចូល​គាល់ និង​ច្រៀង​ថ្វាយ​រហូត​លោក​បាន​ទទួល​គោរម​ងារ​"ភិរម្យ​ភាសា​"​ជាប់​រៀងមក។​

​ដូចដែល​បាន​រៀបរាប់​ខាងលើ អ្នក​ភិរម្យ​ភាសា​អ៊ូ ហៅ​ង៉ុយ មិន​បាន​សរសេរ​កំណាព្យ​ដែល​លោក​ស្មូត​ច្រៀង​នោះ​ដោយ​ខ្លួនឯង​ទេ ហេតុនេះហើយ​ទើប​ពុទ្ធសាសនបណ្ឌិត្យ​អញ្ជើញ​លោក​មក​ច្រៀង​យឺតៗ ហើយ​កត់ត្រា​ទុក។​ ​ស្នាដៃ​របស់​ក្រម​ង៉ុយ ដែល​គេ​រកឃើញ​រហូតមកដល់​សព្វថ្ងៃនេះ រួមមាន:

- ច្បាប់ល្បើកថ្មី (​ជា​បទ​កាកគតិ​-​ឆ្នាំ​១៩២២)

- ច្បាប់កេរកាលថ្មី (​ជា​បទ​ព្រហ្មគីតិ​-​ឆ្នាំ​១៩២២))

- សេចក្ដីរំលឹកដាស់តឿន (​ជា​បទ​ពាក្យ​៧-​ឆ្នាំ​១៩៣១)

- ពាក្យកាព្យ​ប្រដៅ​ជន​ប្រុស​ស្រី (​ជា​បទ​ពាក្យ​៧- មិនដឹង​កាលបរិច្ឆេទ​, អាច​ក្នុង​ឆ្នាំ​១៩៣៥ ព្រោះថា​ស្នាដៃ​ទី​៥)

- បណ្ដាំក្រមង៉ុយ (​ជា​បទ​ព្រហ្មគីតិ​- ក្នុង​រវាង​ឆ្នាំ​១៩៣៥)

បើតាម​លោក យី ធន់​ដដែល បានឲ្យដឹងថា នៅ​មានស្នា​ដៃ​ផ្សេង​ទៀត​របស់​ក្រម​ង៉ុយ ដែល​គេ​រក​មិនឃើញ​ឯកសារ​សរសេរ ប៉ុន្តែ​អ្នក​ស្រាវជ្រាវ​មុនៗ​បាន​ចាត់ទុកថា​ជា​ស្នាដៃ​របស់​លោក​ដែរ គឺ​ចម្រៀង​ស្ដីអំពី : ការប្រែប្រួល​នៃ​ស្រុកទេស​,​ កតញ្ញូ​កតវេទី​,​ ត្រៃ​លក្ខណ៍​,​ ចំរៀង​ស្រី​-​ ប្រុស ។​

កិត្តិស័ព្ទលោកតាក្រមង៉ុយ

ក្រម​ង៉ុយ​គឺជា​កវី​ម្នាក់​ដែល​មិន​សរសេរ​នូវ​កំណាព្យកាព្យឃ្លោង​ដែល​លោក​ច្រៀង​នោះ​ ឡើយ ។ ស្នាដៃ​របស់​លោក​ដែល​គង់វង្ស​មកដល់​សព្វថ្ងៃនេះ​កើតមានឡើង​ដោយ​ការអញ្ជើញ​ លោក​ទៅ​ច្រៀង​នៅ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​នៅ​ភ្នំពេញ ហើយ​ធ្វើ​ការកត់ត្រា​ទុក ។​

​លោក ប៉ែន ជីវ (​ស្លាប់​ឆ្នាំ​១៩៧៧ ជំនាន់​ខ្មែរក្រហម​) ធ្លាប់បាន​អះអាង​ថា លោក​បាន​ស្ថិតនៅក្នុង​ក្រុម​ស្មៀន​វ័យក្មេង ដែល​មាន​ភារៈ​ជួយ​កត់ត្រា​ចម្រៀង​កំណាព្យ​របស់​ក្រម​ង៉ុយ តាម​ការរៀបចំ​របស់​លោកស្រី​ស៊ុយ​ហ្សាន​កាប៉ឺ​ឡែស (Suzanne Karpeles) ដែល​ជា​នាយិកា​វិជ្ជា​ស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​នា​សម័យ​នោះ ។ ឯកសារ​របស់លោក​យី ធន់ ដែល​ត្រូវបាន​បោះពុម្ពផ្សាយ​ដោយ​សាលាក្រុង​ភ្នំពេញ​មាន​ចំណងជើង​ថា​ "​អ្នក​ ភិរម្យ​ភាសា​អ៊ូ ហៅ​ង៉ុយ"​ ​នា​ឆ្នាំ​២០០៨ ក៏​បាន​បញ្ជាក់ថា លោក សឺ​ដេស បាន​នាំ​ឲ្យ​អ្នក​ភិរម្យ​ភាសា​ទៅ​ជួប​លោក​ស្រី កាប៉ឺ​ឡែស ហើយ​ពេល​ច្រៀង​កត់ត្រា​ចប់ លោកស្រី​ជនជាតិ​បារាំង​រូបនោះ បាន​ផ្ដល់ប្រាក់​១​រៀល​ជូន​លោក​កវី​យើង ដើម្បី​ជា​និមិត្តរូប​នៃ​ការស្រឡាញ់​វប្បធម៌ អរិយ​ធម៌​ខ្មែរ ។​ ក្រោយមក​ពុទ្ធសាសនបណ្ឌិត្យ​បាន​ចាត់ចែង​ចងក្រង​ចំរៀង​ កំណាព្យ​នោះ​ជា​សៀវភៅ​ទៅ​បោះពុម្ព​ចំនួន​៤​ច្បាប់ ដែល​បន្ទាប់មក​ទៀត​បញ្ចូល​គ្នា​ធ្វើ​ជាមួយ​ច្បាប់​វិញ ។​

​ការគ្មានទេមិនមែន​គ្រាន់តែ​ស្ថិតនៅត្រង់​ជើង​កាព្យ​ពិរោះ ពោរពេញ​ទៅដោយ​ខ្លឹមសារ​ជ្រាលជ្រៅ​នោះទេ ប៉ុន្តែ​លោក​ថែមទាំង​មាន​ទេព្យកោសល្យ​ក្នុងការ​ដេញចាប៉ី​ខ្សែ​មួយឬ​សាយដៀវ​ ថែម​ទៀត​ផង ។ ពេល​លោក​សូត្រ​កំណាព្យ លោក​តែង​ដេញចាប៉ី​ខ្សែ​មួយ​កំដរ ដែល​បន្ថែម​នូវ​ការ​ទាក់ចិត្ត​យ៉ាង​អស្ចារ្យ ។​ ​ក្នុងពេល​ដែល​លោក​ច្របល់​គ្រប់​ទិស​ច្រៀង​ទូន្មាន​មនុស្ស​ផងទាំងពួង លោក​តែង​មាន​បង្វិច និង​ឈើច្រត់​កាន់​តាម​ខ្លួន​ជាប់​ជានិច្ច ។ យើង​អាច​ស្រមៃ​អំពី​រូបរាង​របស់​ក្រុម​ង៉ុយ​គឺ បុរស​ម្នាក់​មាឌធំ ដុះ​ក្បាលពោះ កាត់សក់​ជ្រង​ខ្លី ទុក​ពុកមាត់​ខាងលើ និយម​ស្លៀកសំពត់​ចងក្បិន ពាក់​អាវកត្រង់​ឡេវ​ធំ ពាក់​ស្បែកជើងផ្ទាត់ និង​មួក​សំបុក​។ គឺ​រូបរាង​នេះហើយ ដែល​សិល្បៈករ​ចំលាក់​បាន​ឆ្លាក់​ឡើង​ដាក់​តម្កល់​នៅ​បូជនីយដ្ឋា​ន​អ្នកភិ​ រម្យភា​សាអ៊ូ ហៅ​ង៉ុយ នា​ទីក្រុង​ភ្នំពេញ​សព្វថ្ងៃនេះ ។​

​បើ​តាម​ការ​ចងក្រងរ​បស់​លោក​យី ធន់ បានឲ្យដឹងថា ចាប៉ី​ខ្សែ​មួយ​របស់​ក្រុម​ង៉ុយ អាច​ដោះ​ចេញ​ពី​គ្នា​ហើយ​តម្លើង​បាន​ភ្លាមៗ​កាលណា​គាត់​ត្រូវ​ការប្រើ ។ ឃ្លោក​នៃ​ចាប៉ី​ខ្សែ​មួយ​ឬ​សាដៀវ​នោះ​លោក​ដាក់​ក្នុង​បង្វិច ហើយ​ឈើច្រត់​ត្រូវបាន​លោក​យកមក​ធ្វើ​ជា​ដង រួច​ដាក់​ខ្សែ កើត​ជា​ឧបករណ៍​ចាប៉ី​ខ្សែ​មួយ​ប្រគុំ​បាន​ភ្លាម ។​

គួរបញ្ជាក់ផងដែរថា រូបរបស់លោក តាក្រម ង៉ុយ ត្រូវបានដាក់នៅក្នុងក្រដាសប្រាក់ ៥០០០ រៀល នាសម័យខ្មែរសាធារណៈរដ្ឋ (ឆ្នាំ ១៩៧៤ រូបខាងលើ) ។

​កិត្តិ​ស័ព្ទ​នៅ​ក្រៅប្រទេស

កេ្តរិ៍​ឈ្មោះ​របស់​ក្រម​ង៉ុយ បាន​សាយភាយ​រហូតដល់​ស្រុក​សៀម ។ ស្ដេច​សៀម បានធ្វើ​រាជសារ​មក​សុំ​អញ្ជើញ​អ្នក​ភិរម្យ​ភាសា​អ៊ូ ទៅ​ច្រៀង​ថ្វាយ​ឯ​ស្រុក​បាងកក ។ លោក​ក្រម​ង៉ុយ បាន​ធ្វើដំណើរ​ទៅ​​នៅ​ស្រុក​សៀម​អស់​រយៈពេល​៣​ខែ ហើយ​បាន​ទទួល​ការ​រាប់អាន ពី​សំណាក់​ព្រះមហាក្សត្រ និង​មន្ត្រី​សៀម ។ ពេល​នោះ​ស្ដេច​សៀម​បាន​ប្រទាន​ងារ​ជា​ភិរម្យ​ភាសា​ "​ផៃ​រ៉ោះ​លឿ​កឺន​" ​និង​ប្រទាន​​​ឡេវអាវ​ប្រាក់​ឌួង ព្រមទាំង​ប្រាក់​និង​វត្ថុ​ផ្សេងៗ​ទៀត​ជាច្រើន ។
​តាម​ការរៀបរាប់​ឯកសារ​ទាំងឡាយ​មិន​បាន​បញ្ជាក់​ទេ​ថា ការអញ្ជើញ​ទៅកាន់​ស្រុក​សៀម​នោះ​កើតឡើង​នៅពេលណា។

ប្រភពពី:https://km.wikipedia.org/wiki/ក្រមង៉ុយ

ប្រវត្តិ អ្នកស្រី ប៉ែន រ៉ន

ប្រវត្តិ អ្នកស្រី ប៉ែន រ៉ន






អ្នកស្រី ប៉ែន រ៉ន ជាអតីតតារាខ្មែរដ៏ពេញនិយមរបស់ប្រជាជនខ្មែរ ក្នុងទសវត្យរ៍ឆ្នាំ ១៩៦០ និង ១៩៧០។ អ្នកស្រី​មានជោគជ័យ​ក្នុងវិស័យសិល្បៈ​តាំងពីដើមទស្សវត្សន៍៦០។ នៅពេលដែល​អ្នកស្រី​ចាប់ដៃគូច្រៀងជាមួយ​អធិរាជសំលេងមាស ស៊ីន ស៊ីសាមុត នៅឆ្នាំ ១៩៦៦ កិត្តិស័ព្ទរបស់អ្នកស្រី​កាន់តែល្បី ។ អ្នកស្រី​មានកិត្តិស័ព្ទល្បី​ប្រដំប្រសងជាមួយនឹង អ្នកស្រី រស់ សេរីសុទ្ធា ដែលជាតារាចំរៀងស្រីដ៏ល្បីឈ្មោះនាពេលនោះដែរ។ គេមិនសូវបានដឹងអំពីរឿងរ៉ាវផ្ទាល់ខ្លួនរបស់អ្នកស្រីទេ។ អ្នកស្រី​បានទទួលមរណៈភាពនៅក្នុងរបបខ្មែរក្រហម។

ខាងក្រោមនេះ ជាបទចំរៀងខ្លះៗក្នុងចំនោមបទចំរៀងរាប់រយបទ ដែលអ្នកស្រីបាននិពន្ឋ និង ច្រៀងដោយខ្លួនឯង ឬ ជាមួយលោក ស៊ីន ស៊ីសាមុត និង​ អ្នកស្រី​ រស់សេរីសុទ្ឋា

កញ្ញា៨០គីឡូ
កន្លង់ភ័យខ្លួន
ក្រយប់ម្ល៉េះហ្ន៎!
គ្មានពីទេព្រហ្មចារីយ៍
ចង់នៅលើមេឃ
ចិត្តស្រីៗ
ចាំ!ចាំ!ចាំ
ខែចេត្រចូលឆ្នាំ
ចូលជ្រកសិននាង
បណ្ដែតក្បូនលេង (កំសាន្តគង្គា)
រូបពីរជីវិតមួយ
ស្នេហ៍ដូចជើងមេឃ
ទេសចរក្នុងក្តីស្រមៃ
ទេសភាពឋានកណ្តាល
មួយថ្ងៃល្អបីដង
ច្រលំប្ដីគេ
ឆ្នាំអូន៣១ ។ល។ ...

សូមចូលរួមទស្សនា នូវបទចម្រៀងខាងក្រោមនេះ ដែលមានចំណងជើងថា ឆ្នាំអូន ៣១



ប្រភព:http://en.wikipedia.org/wiki/Pan_Ron
សូមអរគុណ

ប្រវត្តិ អ្នកស្រី ម៉ៅ សារ៉េត

ប្រវត្តិ អ្នកស្រី ម៉ៅ សារ៉េត




អ្នកស្រី ម៉ៅ សារ៉េត គឺជាអ្នកចម្រៀងជនជាតិខ្មែរ ពីសម័យ សង្គមរាស្ត្រនិយម ទសវត្សន៍ទី ៥០ ដល់ សម័យ លន់ នល់ ទសវត្សន៍ទី ៧០ នៃ ប្រទេសកម្ពុជា។ ឈ្មោះ​ដើម​របស់​អ្នក​ស្រី គឺ ប៉ុល សារ៉ាន់ ។ អ្នកស្រី កើតនៅស្រុកបាត់ដំបង ខេត្តបាត់ដំបង ។ អ្នកស្រីបានចូលសិល្បៈដំបូងនៅឆ្នាំ ១៩៥៩ ហើយ​បទ​ដំបូង​របស់​អ្នក​ស្រី គឺ​បទ «សម្រែកតណ្ហា» និង​បទ «ខ្ទមជរា» និពន្ធដោយ​កវី យ៉ង់ ឈៀង ហៅ សំនៀង​ប្ញទ្ធី  រួមទាំងបទល្បីៗ របស់គាត់មួយចំនួនទៀត ដូចជា «ចិត្តប្រឹងស្រលាញ់» «អោយអូនអស់ចិត្ត» «សំបុត្រក្រោមខ្នើយ»  ។ល។ ។ ក្នុង​រវាង​ពី​ឆ្នាំ ១៩៥៩ ដល់ ឆ្នាំ១៩៧៤ អ្នក​ស្រី​ច្រៀង​បាន​ប្រហែល ៣០០ បទ ។ អ្នកស្រី គឺជាអ្នកចម្រៀងផ្នែក មនោសញ្ចេតនា ដ៏ល្បីមួយរូបនាសម័យកាលនោះ ។ អ្នកស្រីច្រៀងឲ្យផលិតកម្ម វត្តភ្នំ ហើយដៃគូររបស់គាត់នោះគឺ អធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត ។

បើនិយាយទៅ អ្នកស្រីគឺជារាមច្បង របស់អ្នកស្រី រស់ សិរីសុទ្ធា ហើយអ្វីដែលពិសេសទៅទៀតនោះ គឺអ្នកស្រីក៏ជាអ្នកខេត្ត បាត់ដំបង ម្នាក់ផងដែរ។ អ្នកស្រី ម៉ៅ សារ៉េត ចាប់កំណើតឡើងនាឆ្នាំ ១៩៤៤ នៅស្រុកបាត់ដំបង ខេត្តបាត់ដំបង ។ ប៉ុន្ដែហាក់ពុំសូវមាននរណារម្នាក់បានដឹងអំពីដំណើរជីវិតរបស់អ្នកស្រី អោយច្បាស់លាស៉នោះឡើយ ។ គេសង្ស័យថា អ្នកស្រី ម៉ៅ សារ៉េត បានទទួលមរណភាពទៅ នៅឆ្នាំ ១៩៧៥ ។

សូមអរគុណសម្រាប់ការយកចិត្តទុកដាក់

ប្រភពអត្ថបទ:https://en.wikipedia.org/wiki/Mao_Sareth

-----------------------------

សូមរីរាយសណ្ដាប់បទចម្រៀងរបស់អ្នកស្រីមួយបទ នោះគឺបទ ចិត្តប្រឹងស្រលាញ់



ប្រភពវីដេអូ:https://youtu.be/FLAJcei6Yfo